ជាប់គុក១០ឆ្នាំដោយសារតែចាប់បង្ខំបុរសស្បែកខ្មៅម្នាក់ឲ្យចូលដេកក្នុងម្ឈូស

0
13649

តាមBBCបានផ្សាយឲ្យដឹងថា កសិករជនជាតិអាហ្វ្រិកខាងត្បូង២នាក់បានចាប់បង្ខំបុរសស្បែកខ្មៅម្នាក់ ឲ្យចូលដេកក្នុងម្ឈូសត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារម្នាក់ៗ១០ឆ្នាំក្រោមបទចោទប្រកាន់ថា បានចាប់ជំរិតនិងប៉ុនប៉ងមនុស្សឃាត។ លោកTho Martin Jacksonអាយុ៣០ឆ្នាំត្រូវជាប់គុក១៤ឆ្នាំឯលោ កVictor Mlotswaអាយុ២៩ឆ្នាំត្រូវជាប់គុក១១ឆ្នាំ។ ជនរងគ្រោះបានចោទប្រកាន់Victorថា បានចូលទៅ ក្នុងទីតាំងដីរបស់គាត់ វាយដំទៅលើគាត់ ចាប់បង្ខំគាត់ឲ្យចូលដេកក្នុងម្ឈូស និងគម្រាមដុតទាំងរស់។ ករណីថ្មីនេះធ្វើឲ្យលេចឡើងនូវសញ្ញានៃការប្រកាន់ពូជសាសន៍ជាថ្មីទៀតនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង ជាពិសេសនៅក្នុងសហគមន៍កសិករ។ នៅខាងមុខតុលាការគេឃើញអ្នកចេញមកគាំទ្រលោកMlotswa យ៉ាងណែនណាន់តាន់តាប់តែម្តង៕

IMG_3097

IMG_3099

IMG_3100

Facebook Comments
Loading...